

ជាការពិតណាស់ លទ្ធផលនៃការប្រឡងគឺបានបង្ហាញពីសមត្ថភាពរបស់សិស្ស ក្នុងការសិក្សារបស់ពួកគាត់។ គួរបញ្ជាក់ផងដែរថា លទ្ធផលជាប់ឬ ធ្លាក់នេះមិនមែនជាកត្តាដែលកំណត់ជោគវាសនា របស់ពួកគាត់ឡើយ។ ពួកគាត់មានពេលវេលាច្រើនឆ្នាំខាងមុខទៀត ដើម្បីធ្វើការតស៊ូ ខិតខំ និិង ប្រើប្រាស់នូវជំនាញផ្សេងៗ ដែលគាត់ចូលចិត្ត ដើម្បីស្វែងរកនូវការងារ បង្កើតប្រាក់ចំណូល របស់ពួកគាត់ក្នុងពេលអនាគត។
អង្គការ អ.ប.ស ក៏ដូចជាអាណាព្យាបាលសិស្សដទៃទៀតផងដែរ បានខិតខំជ្រោមជ្រែង ពន្យល់ ណែនាំ លើកទឹកចិត្ត ដល់កូនៗ និង សិស្សានុសិស្សទាំងអស់ដូចៗគ្នា។ លទ្ធផលដែលស្តែងចេញ យ៉ាងណា គឺបានកើតពីការប្រព្រិត្តរបស់សិស្សផ្ទាល់ខ្លួន។ យើងនៅតែសង្ឃឹមថា សិស្សានុសិស្សទាំងអស់ និងខិតខំបន្ថែមដើម្បីភាពជោគជ័យរបស់ពួកគាត់នៅថ្ងៃខាងមុុខទៀត។