មេរៀនដែលបានលើកឡើង ពេលនេះ គឺជាមេរៀនដែលមានប្រយោជន៍យ៉ាងសំខាន់ សម្រាប់ឆ្លុះបញ្ចាំង អំពីបច្ចេកទេស ក្នុងការគិតពិចារណា ដែលជាផ្នែកមួយជម្រុញអោយការសិក្សា និង ការរស់នៅ របស់យុវជន និង កុមារទាំងនោះទទួលបានលទ្ធផលល្អប្រសើរ ចៀសឆ្ងាយពីទង្វើខ្វះការពិចារណា និង អាចអោយពួកគាត់ស្វែងយល់ អោយកាន់តែច្បាស់ ពីការពិត និង គំនិត។ The main objective of the course is to show the students the importance of the thinking techniques which will be helpful for them in their education and their daily lives to avoid uncontrolled behavior, prejudice, and to clearly distinguish between facts and opinion.
សិស្សានុសិស្ស ដែលបានចូលរួម បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង សម្រាប់មុខវិជ្ជាមួយនេះ និង បានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ លោក គង់ រតនៈ ដែលជាអ្នកបង្វឹកដោយផ្ទាល់ មានជំនឿចិត្តថា សិស្សានុសិស្សអាចនឹងប្រើប្រាស់ ជំនាញនៃការគិតបានល្អប្រសើជាងមុន មុននិងជឿ ទៅលើការសន្និដ្ឋាន ឬ អំណះអំណាងផ្សេងៗ ដោយមានការពិចារណាហើយពិចារណាទៀត រវាង ហេតុនិងផល រវាងការពិតនិង គំនិត និង ជាពិសេស ពួកគាត់បានស្គាល់ពីបែបផែន នៃការគិត និង ដោះស្រាយបញ្ហានានាជាដើម។ All the students who participated in the course expressed their satisfaction for what they had learnt and showed their well concentration during the session. Mr. Ratanak Kong who is the trainer express his confident that all those participants will be improving their better thinking skill before making any conclusion or inference with thorough assessment and especially they realized the map of thinking and problem solving.For more activities in the training: please click this link: https://www.facebook.com/pg/alohalearningcenter/photos/?tab=album&album_id=262011037930750


No comments:
Post a Comment