Cambodia

Cambodia
WELCOME TO A.L.C

Monday, August 13, 2018

លទ្ធផលប្រឡងថ្នាក់ជាតិ ថ្នាក់ទី៩ យុវសិស្ស អ.ប.ស ប្រលងជាប់១០០%​ (Grade 09, 100% passed)

ការប្រឡងថ្នាក់ជាតិសម្រាប់សិស្សថ្នាក់ទី៩បានប្រព្រិត្តទៅចំនួន២ថ្ងៃ គឺនៅ ថ្ងៃទី០៦ និង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨។ ក្នុងឆ្នាំនេះយុវសិស្សចំនួន៤នាក់ បានចូលរួមប្រឡង។ ជាលទ្ធផល សិស្សទាំងអស់គ្នាបានប្រឡងជាប់ ប្រកដដោយនិទ្ទេសល្អគួរជាទីពេញចិត្ត។ A two-day national exam for grade 09 students took place on August 06th and 7th 2018. This year, there are 4 students attended the exam. As a result, 100% passed with satisfactory score rank.

លទ្ធផលនេះស្តែងចេញ ពីការខិតខំប្រឹងប្រែងរបស់ យុវសិស្សទាំងអស់។ ជាងនេះទៅទៀត យើងក៏មិនភ្លេចពីការជួយជ្រោមជ្រែងពីសំណាក់ លោកគ្រូ អ្នកគ្រូ នៅសាលារៀនរដ្ឋ (សាលាជម្ពូវ័ន្ត) និង លោកគ្រូអ្នកគ្រូ នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រឡាញ់​(អបស)ដែលបានខិតខំ បង្ហាត់បង្ហាញ ដាស់តឿន ក្រើនរំលឹកដល់សិស្សទាំងអស់។ សូមថ្លែងអំណរគុណជាពិសេស សម្រាប់លោក ស្រ៊ុន ប៉ោលាង ជាប្រធានគម្រោងសម្រាប់ការដឹកនាំល្អ និងលោកគ្រូ ហាក់ បូណា សម្រាប់ការជួយបង្វឹកបន្ថែមដោយមិនគិតពីការ នឿយហត់។ អង្គការ អ.ប.ស សង្ឃឹមយ៉ាងមុតមាំថា យុវសិស្សត្រូវប្រឡងថ្នាក់ទី១២ចំនួន០៨ នាក់ទៀត នឹងទទួលបាននូវលទ្ធផលល្អដូចគ្នា។ These results proves the efforts made by the students themselves. More than that, we could not forget the great supports from teachers at state school (Chumpou woan High School) and teachers, staff of Aloha Learning Center for their commitment, guidance, reminding to all students. A special thanks to Mr. Srun Porleang, ALC program director for his good leadership and also Mr. Hak Bona for his tremendous supports in mentoring and coaching tirelessly. ALC hopes that the 8 students that will attend the national exam for grade 12 will bring us good results like this.
From Left: Raksmey (Good), Sokrem (Faily good) Ro (Fairly good) and Samnang (Fairly good)


Thursday, August 9, 2018

ទឹកត្រជាក់ត្រីកុំ/ Fishes gather at a cool water place

Meeting with Kids to review their tasks and performance
អង្គការបណ្តុះបណ្តាលនៃក្តីស្រឡាញ់ គឺជាជម្រកដ៏ត្រជាក់សម្រាប់ ការអប់រំ និង ការបណ្តុះបណ្តាលដើម្បីអនាគតដល់កុមារ កំព្រាក្រីក្រ និងយុវជន ដែលខ្វះទីពំនាក់អាស្រ័យ ដើម្បីក្រេបយកចំណេះដឹង និងជំនាញ ដើម្បីអនាគត របស់ពួកគាត់។
Aloha Learning Center is a cool place to live for education and training of disadvantaged children and youths for their bright future.

អបស មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះគុណភាព នៃជីវិត សិលធម៌ និង សិទ្ធិសេរីភាពពេញលេញជាមនុស្ស ។ យើងទាំងអស់គ្នា ផ្តល់តម្លៃទៅលើ ឆន្ទៈ សេចក្តីព្យាយាម និង បញ្ញា ក្នុងការជំនះរាល់ឧបសគ្គ ក្នុងការសិក្សា និង ក្នុងជីវិត។    ALC strongly focus to the quality of lives with morale, freedom of being a citizen. We all valued to the aspiration, diligent and wisdom in overcoming all barriers in schools and in their lives.

Piseth help int he garden at ALC
ក្នុងពេលសម្រាកពីការសិក្សា សិស្សានុសិស្សទាំងអស់ ចូលរួមយ៉ាងសកម្ម ក្នុងការជួយការងារផ្ទះ ដូចជា ការសម្អាតទីកន្លែង ការជួយក្នុងការងារច្បារដំណាំ ការជួយក្នុងការធ្វើម្ហូបអាហារជាដើម។ ទាំងនេះជាផ្នែកមួយ នៃបំណិនជីវិតដែលពួកគាត់ត្រូវចេះ និង ជាការចូលរួមចំណែក ក្នុងសហគមន៍របស់អង្គការ អបស។ After School works, Students of ALC actively participate in the housework such as cleaning the premises, help the chores in the vegetable garden and help cooking in the kitchen. These activities are parts of life-skills that youth or children must learn and keep their involvement within ALC community.


Daro and his guardian at ALC

Help the chores at the veggies garden

New Crops plantation- ALC garden

Chopping onion in ALC kitchen

Our cook teach the kids in the kitchen

Happy Faces in ALC Kitchen

Saturday, August 4, 2018

វគ្គបណ្តុះបណ្តាលស្តីពីការគិតបែបស៊ីជម្រៅ/ Critical Thinking for ALC Students

 កាលពីថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៨ នៅអង្គការបណ្តុះបណ្តាលនៃក្តីស្រឡាញ់ មានបើកវគ្គបណ្តុះបណ្តាលយុវជន និង កុមារ ចំនួន២១ នាក់ ដែលស្ថិតក្រោមការជួយឧបត្ថម្ភ ពីអង្គការ ស្តីអំពីការគិតបែបស៊ីជម្រៅ ដែលប្រព្រិត្តទៅដោយមានវត្តមាន លោក គង់ រតនៈ ជាប្រធានអង្គការជាអ្នកបង្រៀនដោយផ្ទាល់។ There was a training at Aloha Learning Center on August 03, 2018. All the students under support of ALC attended the training course on “Critical Thinking” which leaded by Mr. Ratanak Kong, a director of ALC.

មេរៀនដែលបានលើកឡើង ពេលនេះ គឺជាមេរៀនដែលមានប្រយោជន៍យ៉ាងសំខាន់ សម្រាប់ឆ្លុះបញ្ចាំង អំពីបច្ចេកទេស ក្នុងការគិតពិចារណា ដែលជាផ្នែកមួយជម្រុញអោយការសិក្សា និង ការរស់នៅ របស់យុវជន និង កុមារទាំងនោះទទួលបានលទ្ធផលល្អប្រសើរ ចៀសឆ្ងាយពីទង្វើខ្វះការពិចារណា និង អាចអោយពួកគាត់ស្វែងយល់ អោយកាន់តែច្បាស់ ពីការពិត និង គំនិត។ The main objective of the course is to show the students the importance of the thinking techniques which will be helpful for them in their education and their daily lives to avoid uncontrolled behavior, prejudice, and to clearly distinguish between facts and opinion.

សិស្សានុសិស្ស ដែលបានចូលរួម បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង សម្រាប់មុខវិជ្ជាមួយនេះ និង បានចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ លោក គង់ រតនៈ ដែលជាអ្នកបង្វឹកដោយផ្ទាល់ មានជំនឿចិត្តថា សិស្សានុសិស្សអាចនឹងប្រើប្រាស់ ជំនាញនៃការគិតបានល្អប្រសើជាងមុន មុននិងជឿ ទៅលើការសន្និដ្ឋាន ឬ អំណះអំណាងផ្សេងៗ ដោយមានការពិចារណាហើយពិចារណាទៀត រវាង ហេតុនិងផល រវាងការពិតនិង គំនិត និង ជាពិសេស ពួកគាត់បានស្គាល់ពីបែបផែន នៃការគិត និង ដោះស្រាយបញ្ហានានាជាដើម។ All the students who participated in the course expressed their satisfaction for what they had learnt and showed their well concentration during the session. Mr. Ratanak Kong who is the trainer express his confident that all those participants will be improving their better thinking skill before making any conclusion or inference with thorough assessment and especially they realized the map of thinking and problem solving.

For more activities in the training: please click this link: https://www.facebook.com/pg/alohalearningcenter/photos/?tab=album&album_id=262011037930750


ALC Students and Staff got Jabs